ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ
សេផានា 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាល់គីតាប ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ
មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួន ហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយ ស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ ទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ
ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។
ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ ដែលមិនស្គាល់ទ្រង់ ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់វិញ
កុំឲ្យថា អញនឹងសងសឹក នោះឡើយ ចូររង់ចាំព្រះយេហូវ៉ាចុះ ទ្រង់នឹងជួយសង្គ្រោះឯងវិញ។
៙ សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកំឡាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយជំហួលនៃសេចក្ដីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ
នេះហើយជាការ ដែលបានសំរេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើនគរទាំងពួង
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់
អញបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយសេចក្ដីកំហឹងរបស់អញ ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់អញ ហើយបានចាក់ឈាមគេចុះដល់ដីផង។
សូមទ្រង់ចាក់សេចក្ដីក្រោធរបស់ទ្រង់ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ទ្រង់វិញ ហើយទៅលើអស់ទាំងគ្រួមនុស្សដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់ផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប អើ គេបានត្របាក់លេប ព្រមទាំងរំលីងអស់ទៅផង ហើយបានទាំងបំផ្លាញទីលំនៅរបស់គេដែរ។
នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង
ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។
អញនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន អញនឹងបំភ្លូកអស់ទាំងរទេះចំបាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ នឹងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន
រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ
រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។
ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្ដីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។
ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត