ហើយពួកយូដាក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា គឺគេចេញពីអស់ទាំងទីក្រុងរបស់ស្រុកយូដាមក ដើម្បីស្វះស្វែងរកព្រះ។
សេផានា 2:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាល នគរឥតខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាល សាសន៍ដែលមិនចេះខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា អាល់គីតាប ប្រជាជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា |
ហើយពួកយូដាក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា គឺគេចេញពីអស់ទាំងទីក្រុងរបស់ស្រុកយូដាមក ដើម្បីស្វះស្វែងរកព្រះ។
លុះដល់ខែអស្សុជ នោះពួកកូនចៅអ៊ីស្រាអែលគេនៅក្នុងទីក្រុងគេទាំងអស់ ហើយបណ្តាជនទាំងឡាយក៏មូលគ្នាមក នៅទីធ្លាដែលនៅមុខទ្វារទឹក ដោយមានចិត្តតែមួយ ហើយគេសូមស្មៀនអែសរ៉ា ឲ្យយកគម្ពីរក្រិត្យវិន័យរបស់លោកម៉ូសេ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់ពួកអ៊ីស្រាអែលមក
លុះដល់ថ្ងៃ២៤ ក្នុងខែនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបានមូលគ្នាកាន់ត្រណម ដោយស្លៀកពាក់សំពត់ធ្មៃ ហើយព្រលាំងដីនៅខ្លួន
សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង៣ថ្ងៃ ឯខ្ញុំ នឹងពួកស្រីបំរើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ
ហេតុនោះបានជាឥតមានភ្លៀង១មេៗឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ គង់តែឯងនៅមានមុខងងើលដូចជាស្រីសំផឹងទៀត ឯងមិនព្រមអៀនខ្មាសសោះ
កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ដូច្នេះ គេនឹងដួលទៅជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
ចូរញែកពេលចេញ ដើម្បីតមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំ ត្រូវឲ្យប្រមូលពួកចាស់ៗ នឹងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា រួចអំពាវនាវដល់ព្រះយេហូវ៉ាទៅ។
តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ
ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។