សេផានា 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ប្រជាជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ម្នាល សាសន៍ដែលមិនចេះខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ម្នាល នគរឥតខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា សូមមើលជំពូកអាល់គីតាប1 ប្រជាជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា សូមមើលជំពូក |
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ប្រទានមកឲ្យជនជាតិអ៊ីស្រាអែលកាន់តាម។
«សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅគាល់ស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។