ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
សុភាសិត 31:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេចសេចក្ដីកំសត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត ព្រះគម្ពីរខ្មែរសាកល កាលណាគេផឹក ហើយភ្លេចភាពក្រីក្ររបស់ខ្លួន គេក៏មិននឹកចាំទុក្ខវេទនារបស់ខ្លួនទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេច សេចក្ដីកម្សត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ខ្លួនទៀត។ អាល់គីតាប ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ខ្លួនទៀត។ |
ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ នឹងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស
ចូរឲ្យគ្រឿងស្រវឹង ដល់អ្នកណាដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នកដែលមានចិត្តជូរល្វីងវិញ