ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 31:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉េច​កូន​អើយ ម៉េច កូន​ដែល​កើត​ពី​ផ្ទៃ​អញ​អើយ ឱ​កូន​នៃ​បំណន់​អញ​អើយ តើ​ត្រូវ​ឲ្យ​អញ​ប្រាប់​ឯង​ដូច​ម្តេច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​កូន​ម្ដាយ​អើយ​! ឱ​កូន​នៃ​ផ្ទៃ​ម្ដាយ​អើយ​! ឱ​កូន​នៃ​បំណន់​របស់​ម្ដាយ​អើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​អើយ កូន​ដែល​កើត​ពី​ផ្ទៃ​យើង​អើយ ឱ​កូន​នៃ​បំណន់​យើង​អើយ តើ​ត្រូវ​ឲ្យ​យើង​ប្រាប់​ឯង​ដូច​ម្តេច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​អើយ ម្ដាយ​បាន​បន់‌ស្រន់​សុំ​ឲ្យ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។

សូមមើលជំពូក

អាល់គីតាប

កូន​អើយ ម្ដាយ​បាន​ទូរអា​សុំ​ឲ្យ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។

សូមមើលជំពូក



សុភា‌សិត 31:2
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​ព្រះ‌មាតា​ទ្រង់​បាន​បង្រៀន​ទ្រង់​ទុក។


ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែអញ​មិន​ដែល​ភ្លេច​ឯង​ឡើយ


រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។


ដូច្នេះខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត រួច​គេ​នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។