តែយ៉ាកុបឆ្លើយថា បងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយនឹងខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យដើរតែ១ថ្ងៃទៅ នោះនឹងស្លាប់ទាំងអស់ជាមិនខាន
សុភាសិត 27:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ព្រះគម្ពីរខ្មែរសាកល ចូរស្គាល់ច្បាស់នូវស្ថានភាពហ្វូងចៀមរបស់ខ្លួន ហើយផ្ចង់ចិត្តអ្នកនឹងហ្វូងសត្វចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។ អាល់គីតាប ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។ |
តែយ៉ាកុបឆ្លើយថា បងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយនឹងខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យដើរតែ១ថ្ងៃទៅ នោះនឹងស្លាប់ទាំងអស់ជាមិនខាន
ទ្រង់ក៏សង់ប៉ម នៅទីរហោស្ថាន ជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប នឹងស្រុកវាល ក៏មានពួកអ្នកធ្វើចំការនឹងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ នឹងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម
ផារ៉ោនទ្រង់វិលចូលទៅក្នុងដំណាក់ទ្រង់វិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេ
ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសំរាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរឲ្យឯងរាល់គ្នាស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា ព្រះដែលបានកំចាត់កំចាយសាសន៍អ៊ីស្រាអែលទៅ ទ្រង់នឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន
ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ
ឯឯងរាល់គ្នាដែលជាហ្វូងចៀមរបស់អញ គឺជាហ្វូងចៀមនៅទីឃ្វាលរបស់អញ ឯងរាល់គ្នាជាមនុស្ស ហើយអញជាព្រះនៃឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានិមួយៗ នាំចេញទៅក្រៅ
នោះលោកក៏មានប្រសាសន៍ថា ចូរយកចិត្តទុកដាក់នឹងពាក្យទាំងអស់ដែលអញបានប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះចុះ ដើម្បីនឹងបង្គាប់ដល់កូនចៅឯងរាល់គ្នា ឲ្យប្រយ័តនឹងប្រព្រឹត្តតាមដែរ គឺជាអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ
គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ