សុភាសិត 23:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង ព្រះគម្ពីរខ្មែរសាកល នៅទីបំផុត វានឹងចឹកដូចពស់ ហើយអុចដូចពស់ពិស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់ ហើយអុចដូចជាពស់ហនុមាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិសចឹក។ អាល់គីតាប នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិសចឹក។ |
ឯងនឹងជាន់លើទាំងសត្វសិង្ហ នឹងពស់ហនុមានផង ឯសិង្ហស្ទាវ នឹងនាគ នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។
គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ត្រឡប់ក្លាយទៅជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ
ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។
រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយរុះទៅ
អ្នកណាដែលជីករណ្តៅ នោះនឹងធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទំលុះកំផែងគេ នោះសត្វពស់នឹងចឹកខ្លួន
កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន
ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹក ក្នុងពួកអេប្រាអិម ដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង
គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក
គឺពួកហោរាបានទាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកំឡាំងដៃខ្លួនវិញ ឯរាស្ត្រអញគេក៏ឃើញគួរយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើឯងរាល់គ្នានឹងធ្វើដូចម្តេចទៅ។
ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នា ដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។
ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក
ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ គង់តែអញនឹងរកគេ ហើយចាប់នាំចេញពីទីនោះមក ទោះបើបានលាក់កំបាំងពីភ្នែកអញនៅទីបាតាលនៃសមុទ្រក៏ដោយ គង់តែអញនឹងបង្គាប់ដល់នាគ ហើយវានឹងចឹកគេនៅទីនោះ
កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់