ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។
សុភាសិត 21:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ។ ព្រះគម្ពីរខ្មែរសាកល ចំណង់របស់មនុស្សខ្ជិលច្រអូសនឹងសម្លាប់ខ្លួនគេ ពីព្រោះដៃគេបដិសេធមិនធ្វើការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស រមែងសម្លាប់ខ្លួន ដ្បិតដៃគេមិនព្រមធ្វើការសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ អាល់គីតាប បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ |
ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។
មនុស្សខ្ជិលច្រអូស គេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៏រាប់ជាវិសេសវិញ។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ធំវិញ។
មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។
មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចំរូត ហើយខ្វះខាតវិញ។
មនុស្សខ្ជិលច្រអូសគេថា មានសិង្ហ១នៅខាងក្រៅហើយ បើខ្ញុំចេញទៅ នោះវានឹងសំឡាប់ខ្ញុំនៅនាកណ្តាលផ្លូវ។
មនុស្សខ្ជិលច្រអូស គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញាជាជាងមនុស្ស៧នាក់ដែលតបឆ្លើយដោយវាងវៃ។
ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ
រួចត្រឡប់មកឯយ៉ូស្វេជំរាបថា មិនចាំបាច់ឲ្យឡើងទៅទាំងអស់គ្នាទេ សូមឡើងទៅតែមនុស្ស២ឬ៣ពាន់នាក់ប៉ុណ្ណោះ ដើម្បីនឹងវាយក្រុងអៃយនោះបានហើយ សូមកុំឲ្យបង់កំឡាំងទាំងអស់គ្នានឹងឡើងទៅឡើយ ដ្បិតគេមានគ្នាតិចទេ