Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 មាន​គេ​ដែល​លោភ‌លន់​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ឯ​មនុស្ស​សុចរិត​គេ​ចែក​ចាយ​វិញ ឥត​សំចៃ​ទុក​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 មាន​គេ​ចេះតែលោភចង់បាន វាល់ព្រឹកវាល់ល្ងាច រីឯ​មនុស្ស​សុចរិត​វិញ ចេះតែ​ឲ្យ​ដោយ​ឥត​សំចៃ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 មនុស្ស​អាក្រក់​លោភ‌លន់​ចង់​តែ​បាន​រហូត តែ​មនុស្ស​សុចរិត​វិញ តែង​ធ្វើ​ទាន ឥត​សំចៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ មក​សំរាប់​ដាវីឌ នឹង​ពួក​បណ្តាជន​ដែល​នៅ​ជា​មួយ​បាន​បរិភោគ ដោយ​ថា ពួក​បណ្តាជន​គេ​ស្រេក​ឃ្លាន ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន។


អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌


គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់ សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាប មនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ


គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។


ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។


អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ‌ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម