នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេ ដោយដំបង ហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
សុភាសិត 20:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសំអាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។ ព្រះគម្ពីរខ្មែរសាកល ស្នាមរំពាត់ សម្អាតមនុស្សពីសេចក្ដីអាក្រក់ ការវាយដំ សម្អាតផ្នែកខាងក្នុងនៃចិត្ត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសម្អាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។ អាល់គីតាប របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។ |
នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេ ដោយដំបង ហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័តឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។
របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជំរះដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនាបានដូចជាដីសដែលត្រូវកិនកំទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន នឹងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប
តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់
ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា