ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។
សុភាសិត 13:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។ ព្រះគម្ពីរខ្មែរសាកល សុភនិច្ឆ័យដ៏ល្អនាំឲ្យមានការគាប់ចិត្ត រីឯផ្លូវរបស់មនុស្សក្បត់ពិបាកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនិតដែលចេះពិចារណា តែងមានគេគោរពរាប់អាន តែផ្លូវរបស់មនុស្សវៀចវេរ នោះជាសេចក្ដីវិនាស វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ អាល់គីតាប មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ |
ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។
មហាក្សត្រតែងផ្តល់គុណ ដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។
មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បំរុងទុកសំរាប់អ្នកណាដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។
ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងជាចំពប់នឹងអ្វីទេ។
អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ នឹងចិត្តមនុស្សផង។
ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្ដីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ នឹងលើព្រះរាជវាំងទាំងមូលផង
កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់