បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត
សាស្តា 7:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានសេចក្ដីនេះទៀត ដែលចិត្តយើងកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុង១ពាន់នាក់ យើងរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ យើងរកស្រីពិតតែ១ក៏មិនបានផង ព្រះគម្ពីរខ្មែរសាកល ដែលព្រលឹងរបស់ខ្ញុំបានស្វែងរកម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែរកមិនឃើញ។ ក្នុងចំណោមមួយពាន់នាក់ ខ្ញុំបានរកឃើញមនុស្សប្រុសទៀងត្រង់ម្នាក់ ប៉ុន្តែខ្ញុំរកមិនឃើញមនុស្សស្រីទៀងត្រង់សោះ ក្នុងចំណោមអ្នកទាំងអស់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ អាល់គីតាប ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ |
បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ
ឯគ្រូប្រដៅលោកមានប្រសាសន៍ថា មើល ឯសេចក្ដីនោះ យើងបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះ១នោះ១ ដើម្បីឲ្យបានដឹងហេតុ
នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយគេរៀនតាមសេចក្ដីសុចរិត