ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្វីៗ​ដែល​មាន​នៅ នោះ​បាន​មាន​ជា​យូរ‌អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​ត្រូវ​មាន​ខាង​មុខ​ទៀត នោះ​ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ‌ទ្រង់​ស្វែង​រក​អ្វីៗ ដែល​កន្លង​បាត់​ហើយ​ឲ្យ​បាន​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្វីៗដែល​មាននៅ គឺមាន​រួចហើយ​; អ្វីៗដែល​នឹង​មាន ក៏​មាន​រួចហើយ​ដែរ​; ដ្បិត​ព្រះ​ទ្រង់​ធ្វើឡើងវិញ​នូវ​អ្វី​ដែល​កន្លងផុតទៅ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្វីៗ​ដែល​មាន គឺ​មាន​ជា​យូរ​អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​មាន​ខាង​មុខ​ទៀត ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ​ស្វែង​រក​អ្វីៗ​ដែល​កន្លង​បាត់ទៅ ឲ្យ​បាន​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។

សូមមើលជំពូក

អាល់គីតាប

អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ អុលឡោះ​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។

សូមមើលជំពូក



សាស្តា 3:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យើង​ក៏​បែរ​ទៅ​ពិចារណា​មើល​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត នឹង​សេចក្ដី​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន គឺ​នឹង​ធ្វើ​បាន​តែ​ការ​ដែល​បាន​ធ្វើ​ជា​យូរ‌អង្វែង​មក​ហើយ


របស់​អ្វីៗ​ដែល​មាន​ស្រាប់ នោះ​បាន​មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មាន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​នឹង​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ