ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 2:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាន​ធ្វើ​សួន‌ច្បារ នឹង​សួន​ឈើ​សំរាប់​ខ្លួន​យើង​ផង បាន​ទាំង​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ ក្នុង​សួន​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ធ្វើ​សួនច្បារ និង​សួនឧទ្យាន​ជាច្រើន​សម្រាប់​ខ្លួនខ្ញុំ ហើយ​បាន​ដាំ​ដើមឈើមានផ្លែ​គ្រប់ប្រភេទ​នៅក្នុង​សួនទាំងនោះ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាន​ធ្វើ​សួន‌ច្បារ និង​សួន​ឈើ​សម្រាប់​ខ្លួន​យើង ទាំង​បាន​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ធ្វើ​សួន​ច្បារ និង​សួន​ឧទ្យាន ហើយ​ខ្ញុំ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ធ្វើ​សួន​ច្បារ និង​សួន​ឧទ្យាន ហើយ​ខ្ញុំ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ។

សូមមើលជំពូក



សាស្តា 2:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នឹង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូលបង្គំ សំរាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ នឹង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សំរាប់​ផ្ទះ ដែល​ទូលបង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ


ប្អូន ជា​ប្រពន្ធ​របស់​អញ ប្រៀប​ដូច​ជា​សួន‌ច្បារ ដែល​រាំង​ផ្លូវ​ចូល ជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់


ត្រួយ​ឯង​ជា​ចំការ​ទទឹម មាន​ផ្លែ​ដ៏​វិសេស ក៏​មាន​ដើម​ក្រពេន នឹង​ដើម​ទេព្វិរូ


៙ ឱ​ខ្យល់​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ខ្យល់​ខាង​ត្បូង​អើយ ចូរ​មក​ចុះ ចូរ​បក់​មក​លើ​សួន‌ច្បារ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ក្លិន​ក្រអូប ផ្សាយ​ចេញ​ទៅ សូម​ឲ្យ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ចូល​មក​ក្នុង​សួន‌ច្បារ​ទ្រង់ ហើយ​សោយ​ផល​ដ៏​មាន​ឱជារស​របស់​ទ្រង់​ចុះ។


ឱ​ប្អូន ជា​ប្រពន្ធ​អើយ អញ​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​អញ​ហើយ អញ​បាន​បេះ​ជ័រ​ល្វីង‌ទេស នឹង​គ្រឿង​ក្រអូប​របស់​អញ អញ​បាន​បរិភោគ​សំណុំ នឹង​ទឹក​ឃ្មុំ​របស់​អញ អញ​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ទឹក​ដោះ​គោ​ហើយ ឱ​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សំឡាញ់​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។


៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ឯ​សួន‌ច្បារ​របស់​ទ្រង់ គឺ​ទៅ​ឯ​ទី​ដាំ​គ្រឿង​ក្រអូប ដើម្បី​ឃ្វាល​សត្វ​នៅ​ក្នុង​សួន‌ច្បារ ហើយ​នឹង​បេះ​ផ្កា​កំភ្លឹង


កាល​សេដេគា ជា​ស្តេច​យូដា នឹង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្តាល​កំផែង​ទាំង​២ ទ្រង់​ចេញ​ដំរង់​ទៅ​ឯ​ស្រុក​វាល