ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់
សាស្តា 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ ព្រះគម្ពីរខ្មែរសាកល មានមនុស្សឆោតល្ងង់ត្រូវបានតាំងឡើងក្នុងកន្លែងខ្ពង់ខ្ពស់នានា រីឯពួកអ្នកមានអង្គុយនៅកន្លែងតូចទាបវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ អាល់គីតាប ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ |
ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់
កាលហាម៉ានឃើញថា ម៉ាដេកាយមិនឱនគោរពដល់ខ្លួនទេ នោះលោកមានចិត្តពេញដោយសេចក្ដីក្រោធ
កាលណាមនុស្សលើកដំកើងសេចក្ដីលាមកអាក្រក់ឡើង នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។
ការដែលអាស្រ័យនៅដោយរុងរឿង នោះមិនសមនឹងមនុស្សល្ងីល្ងើទេ ចំណង់បើខ្ញុំកំដរ ដែលមានអំណាចលើអ្នកធំ តើមិនសមគួរជាជាងអំបាលម៉ានទៅ។
កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចំរើនឡើងវិញ។
កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្តាជនស្រែកថ្ងូរឡើង។
មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ