Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​ការ​អាក្រក់​១ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ មើល​ទៅ​ដូច​ជា​ការ​កំហុស​ដែល​កើត​ជីវិត​ពី​អ្នក​គ្រប់‌គ្រង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ មើលទៅដូចជា​កំហុសអចេតនា​ដែល​ចេញមក​ពី​មេគ្រប់គ្រង គឺ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មាន​ការ​អាក្រក់​មួយ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ មើល​ទៅ​ដូច​ជា​កំហុស​ដែល​កើត​ពី​អ្នក​គ្រប់‌គ្រង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែនដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែនដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 10:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អំបាល‌ម៉ាន​ទៅ។


កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តាជន​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។


បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។


គឺ​ថា ពួក​ល្ងី‌ល្ងើ​បាន​តាំង​ឡើង​នៅ​ទី​ខ្ពស់ តែ​ពួក​ដែល​មាន​ត្រកូល​ខ្ពស់ គេ​អង្គុយ​នៅ​កន្លែង​ទាប​ថោក​វិញ


១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្ដី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្ដី​សុចរិត នោះ​មាន​សេចក្ដី​អយុត្តិ‌ធម៌​វិញ


នោះ​យើង​បាន​វិល​មក​ពិចារណា​មើល​អស់​ទាំង​ការ​សង្កត់‌សង្កិន ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ គេ​ត្រូវ​រឹប‌ជាន់​ដោយ​ពួក​អ្នក​មាន​អំណាច ឥត​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ទេ


រួច​យើង​ងាក​បែរ​មក ឃើញ​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ


មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន


មាន​ការ​អាក្រក់​១​ទៀត ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក‌ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ


នេះ​ជា​ការ​អាក្រក់​១ ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចំកួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម