ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 9:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សំរាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី នឹង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទីរ៉ុស​បាន​សង់​ប៉មដ៏មាំមួន​សម្រាប់​ខ្លួន ហើយ​បង្គរ​ប្រាក់​ទុក​ដូចជា​ធូលី ក៏​បង្គរ​មាស​ទុក​ដូចជា​ភក់​តាម​ផ្លូវ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។

សូមមើលជំពូក

អាល់គីតាប

ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។

សូមមើលជំពូក



សាការី 9:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី នឹង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា


ឯ​អស់​ទាំង​ប្រដាប់​សំរាប់​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​សាឡូម៉ូន នោះ​គេ​មិន‌សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប


ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស​របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម​នៅ​បាត​ជ្រោះ​ទឹក​ផង


ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សំលៀក‌បំពាក់​ដូច​ជា​ភក់


ឬ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់


ព្រះ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ទ្រង់​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន​ថា ត្រូវ​ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ


តើ​អ្នក​ណា​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ


គេ​នឹង​រឹប‌ជាន់​យក​ទ្រព្យ​សម្បត្តិ​របស់​ឯង ហើយ​ជញ្ជែង​យក​ទំនិញ​ទាំង​ប៉ុន្មាន​ផង គេ​នឹង​បំបែក​រំលំ​កំផែង ហើយ​បំផ្លាញ​អស់​ទាំង​ផ្ទះ ជា​ទី​រីក‌រាយ​របស់​ឯង គេ​នឹង​ចាក់​អស់​ទាំង​ថ្ម នឹង​ឈើ ហើយ​ធូលី​ដី​របស់​ឯង​ទៅ​ក្នុង​ទឹក


អស់​ទាំង​ទ្រព្យ​សម្បត្តិ នឹង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​ឯង ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ នឹង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​ឯង ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​ឯង នឹង​បណ្តាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ឯង គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​ឯង​ត្រូវ​អន្តរាយ​នោះ


កាល​ទំនិញ​ឯង​បាន​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​ឯង​បាន​ចំអែត​ដល់​សាសន៍​ជា​ច្រើន ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែនដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ​សម្បត្តិ នឹង​ទំនិញ​ដ៏​បរិបូរ​របស់​ឯង


នៅ​គ្រា​ដែល​ឯង​ត្រូវ​សមុទ្រ​បំបែក​ទំលាយ​នៅ​ទី​ជំរៅ​ទឹក នោះ​ទំនិញ​ឯង ហើយ​ពួក​ឯង​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​នៅ​កណ្តាល​ឯង​ផង


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់​ដល់​សាសន៍​អេដំម ឥត​នឹក​ចាំ​សេចក្ដី​សញ្ញា​ជា​បង​ប្អូន​នឹង​គ្នា​សោះ


រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា នឹង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប