Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស​របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម​នៅ​បាត​ជ្រោះ​ទឹក​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម នៅ​បាត​ជ្រោះ​ទឹក​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សូម​យក​ដុំ​មាស​របស់​អ្នក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ

សូមមើលជំពូក ចម្លង




យ៉ូប 22:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អូភា ហាវីឡា នឹង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​យ៉ុក‌ថាន


ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ នឹង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ


ឯ​អស់​ទាំង​ប្រដាប់​សំរាប់​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​សាឡូម៉ូន នោះ​គេ​មិន‌សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ


គេ​ក៏​ទៅដល់​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូម៉ូន។


អូភារ ហាវីឡា នឹង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុក‌ថាន។


រីឯ​អាសនា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ នោះ​ក៏​នៅ​មុខ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​សាឡូម៉ូន នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាសនា​នោះ


រីឯ​ពួក​សំពៅ​របស់​ហ៊ីរ៉ាម នឹង​ពួក​របស់​សាឡូម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ច្ទ័នន៍ នឹង​ត្បូង​មាន​ដំឡៃ​មក​ផង​ដែរ


ស្តេច​ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់​សំបូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប


នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​នឹង​បាន​ជា​ទ្រព្យ​វិសេស នឹង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ


បើ​សិន​ជា​ខ្ញុំ​បាន​យក​មាស​ជា​ទី​សង្ឃឹម ហើយ​បាន​ពោល​ដល់​មាស​សុទ្ធ​ថា ឯង​ជា​ទី​ទុក​ចិត្ត​របស់​អញ


បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ​ដោយ​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ


មាន​បុត្រី​ស្តេច នៅ​ក្នុង​ពួក​ស្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ ឯ​អគ្គ‌មហេសី​ព្រះ‌នាង​គង់​នៅ​ខាង​ស្តាំ​ទ្រង់ ប្រដាប់​ដោយ​គ្រឿង​មាស​ពី​ស្រុក​អូភារ។


អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម