ឯទ្រង់ នឹងកើតមានជំងឺក្នុងពោះវៀនជាទំងន់ ឈឺរាល់តែថ្ងៃ ដរាបដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ។
សាការី 14:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ ព្រះគម្ពីរខ្មែរសាកល គ្រោះកាចដែលព្រះយេហូវ៉ានឹងវាយអស់ទាំងប្រជាជាតិដែលបានច្បាំងនឹងយេរូសាឡិម គឺដូចតទៅ: សាច់ពួកគេនឹងរលួយទៅ ខណៈដែលពួកគេនៅឈរដោយជើង ភ្នែកពួកគេនឹងរលួយក្នុងរន្ធភ្នែក ហើយអណ្ដាតពួកគេនឹងរលួយក្នុងមាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ អាល់គីតាប អុលឡោះតាអាឡានឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលដែលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ |
ឯទ្រង់ នឹងកើតមានជំងឺក្នុងពោះវៀនជាទំងន់ ឈឺរាល់តែថ្ងៃ ដរាបដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ។
អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្ដីស្លាប់នឹងស៊ីអវយវៈគេអស់រលីង
តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងដំរូវសេចក្ដីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ នឹងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនឹងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ
បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្ដីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង
នោះអញនឹងដើរទាស់នឹងឯងរាល់គ្នាដែរ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង
នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម។
ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា នឹងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនឹងមានសេចក្ដីវេទនា ដែលព្រះយេហូវ៉ា ទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ
គ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចំបាំងដែលទ្រង់បានច្បាំងនឹងគេដែរ
ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស នឹងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ
នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំងឺអាសន្នរោគនៅជាប់នឹងឯង ដរាបដល់ឯងរោយរៀវបាត់ចេញពីស្រុកដែលឯងចូលទៅចាប់យកនោះអស់ទៅ
ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ នឹងគ្រុនរងា ហើយដោយកើតហើមពិស នឹងក្តៅខ្លួនដូចភ្លើង ដោយដាវ នឹងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ
នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចំឡែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ នឹងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង