រួចព្រះយេហូវ៉ាទ្រង់ឲ្យខ្ញុំឃើញជាងដែក៤នាក់
បន្ទាប់មក ព្រះយេហូវ៉ាទ្រង់បង្ហាញឲ្យខ្ញុំឃើញជាងដំដែកបួននាក់។
ពេលនោះ ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញជាងដែកបួននាក់។
បន្ទាប់មក ព្រះអម្ចាស់ប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។
បន្ទាប់មក អុលឡោះតាអាឡាប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។
ហេតុនោះទ្រង់បានប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកសត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលគេកើតមានសេចក្ដីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្ដីមេត្តាករុណាដ៏ក្រៃលែងរបស់ផងទ្រង់
ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកំឡាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កំឡាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ
រនុកឯងនឹងបានសុទ្ធតែដែក ហើយនឹងលង្ហិន ហើយសេចក្ដីសុខរបស់ឯងនឹងនៅអស់១ជីវិតឯងដែរ។
គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស
រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដំម នឹងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់
នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល បេដាន យែបថា នឹងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួច ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ