Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម នឹង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បន្ទាប់​មក គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់ភាគ​ខាង​កើត​ស្រុក​ម៉ូអាប់ ហើយបោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន។ ប៉ុន្ដែ គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ស្រុក​ម៉ូអាប់​ទេ ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើ‌ណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើ‌ណូន​ជា​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ពួក​ជំនុំ​ទាំង​មូល ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ


កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ នោះ​ទ្រង់​ក៏​ចេញ​ទៅ​ទទួល​ដល់​ទី​ក្រុង​១​នៃ​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ព្រំ‌ដែន​ឆ្ងាយ​បំផុត


នៅ​ថ្ងៃ​នេះ​ឯង​នឹង​ដើរ​រំលង​ព្រំ​ស្រុក​ម៉ូអាប់​តាម​ក្រុង​អើរ


ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន នឹង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ​ដល់​ពួក​កូន​ចៅ​ឡុត​ទុក​ជា​កេរ្តិ៍‌អាករ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម