ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 17:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ ជា​ក្រុង​ដ៏ធំ​ដែល​មាន​អំណាចគ្រងរាជ្យ​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី”៕

សូមមើលជំពូក

Khmer Christian Bible

រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​នានា​នៅ​ផែនដី»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ស្ត្រី​ដែល​លោក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែនដី»។

សូមមើលជំពូក

អាល់គីតាប

រីឯ​ស្ដ្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែនដី»។

សូមមើលជំពូក



វិវរណៈ 17:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ក៏​ប្រាប់​ថា សត្វ​ទី​៤​នោះ គឺ​ជា​នគរ​ទី​៤​នៅ​លើ​ផែនដី ដែល​នឹង​ត្រូវ​ជា​ផ្សេង​ពី​អស់​ទាំង​នគរ ហើយ​នឹង​ត្របាក់​លេប​ផែនដី​ទាំង​មូល ក៏​នឹង​ជាន់​ពង្រាប​ដោយ​ជើង ព្រម​ទាំង​លំអិត​កំទេច​ផង


នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែន‌ដី​បាន​ចុះ​បញ្ចី


ខ្មោច​គេ​ទាំង​២​នាក់ នឹង​ដេក​នៅ​ផ្លូវ​ទី​ក្រុង​ធំ ដែល​ខាង​ព្រលឹង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុំម ហើយ​ស្រុក​អេស៊ីព្ទ គឺ​នៅ​ក្រុង​នេះ​ឯង ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​នៃ​អ្នក​ទាំង​២​នោះ​ដែរ


កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក


ទី​ក្រុង​ដ៏​ធំ​ក៏​ញែក​ចេញ​ជា​៣​ភាគ អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ‌ទ្រង់​នឹក​ចាំ​ពី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ដើម្បី​នឹង​ឲ្យ​ពែង​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​ខ្ញាល់​ទ្រង់​ដល់​គេ


ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោចិ៍ នឹង​អស់​ទាំង​សត្វ​ស្លាប​អសោចិ៍​គួរ​ខ្ពើម