ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។
វិវរណៈ 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច ព្រះគម្ពីរខ្មែរសាកល លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំរបស់លោក ហើយមានដាវមុខពីរដ៏មុត ចេញពីមាត់របស់លោក; មុខលោកដូចជាព្រះអាទិត្យដែលបញ្ចេញពន្លឺពេលពេញកម្ដៅ។ Khmer Christian Bible លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ ក៏មានដាវមុខពីរដ៏មុត ចេញពីមាត់លោកមក ហើយមុខលោកដូចជាដួងអាទិត្យភ្លឺពេញកម្ដៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។ អាល់គីតាប គាត់កាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់គាត់ ហើយមុខគាត់ប្រៀបបីដូចជាថ្ងៃពេញកំដៅ។ |
ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។
ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង
៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។
គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង
គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។
ទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់
ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ
វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទំលាក់ពួកនោះខ្លះ នឹងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង
តែព្រះអាទិត្យ នៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល
រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ
នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ នឹងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ
ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ
ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។
ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាល មុខនៃទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង
រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ
មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត
ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវរបស់ព្រះអង្គ ដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់នៃពួកទាំងនោះ។
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា
ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ នឹងផ្កាយទាំង៧ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ
ឯអេហ៊ុឌ លោកធ្វើកាំបិត១ មានមុខពីរ ប្រវែង១ហត្ថសំរាប់ខ្លួន ហើយសៀតភ្ជាប់នៅចង្កេះខាងស្តាំត្រង់ក្រោមអាវ
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។