គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ
លោកុប្បត្តិ 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំ៦០១ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទី១ ខែទីមួយ ឆ្នាំទីប្រាំមួយរយមួយ ទឹកបានស្ងួតអស់ពីផែនដី។ ណូអេក៏ដកគម្របទូកធំចេញ ហើយមើល នោះមើល៍! ផ្ទៃផែនដីបានស្ងួតអស់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។ អាល់គីតាប នៅថ្ងៃទីមួយ នៃខែទីមួយ ក្នុងឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ ណុះហ៍បើកដំបូលទូកធំ ក៏ឃើញថាដីគោកអស់ហើយ។ |
គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ