លោកុប្បត្តិ 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 នៅថ្ងៃទី១ ខែទីមួយ ឆ្នាំទីប្រាំមួយរយមួយ ទឹកបានស្ងួតអស់ពីផែនដី។ ណូអេក៏ដកគម្របទូកធំចេញ ហើយមើល នោះមើល៍! ផ្ទៃផែនដីបានស្ងួតអស់ហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នៅឆ្នាំ៦០១ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ សូមមើលជំពូកអាល់គីតាប13 នៅថ្ងៃទីមួយ នៃខែទីមួយ ក្នុងឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ ណុះហ៍បើកដំបូលទូកធំ ក៏ឃើញថាដីគោកអស់ហើយ។ សូមមើលជំពូក |