Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 8:13 - ព្រះគម្ពីរខ្មែរសាកល

13 នៅ​ថ្ងៃ​ទី១ ខែ​ទីមួយ ឆ្នាំ​ទីប្រាំមួយរយមួយ ទឹក​បាន​ស្ងួត​អស់​ពី​ផែនដី​។ ណូអេ​ក៏​ដក​គម្រប​ទូកធំ​ចេញ ហើយ​មើល នោះ​មើល៍! ផ្ទៃ​ផែនដី​បាន​ស្ងួត​អស់ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​ឆ្នាំ​ប្រាំ​មួយ​រយ​មួយ ក្នុង​ខែ​ទី​មួយ ថ្ងៃ​ទីមួយ ទឹក​បាន​រីង​ស្ងួត​អស់​ពី​ផែន‌ដី។ លោក​ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា ដី​បាន​ស្ងួត​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នៅ​ឆ្នាំ​៦០១​ក្នុង​ថ្ងៃ​ចូល​ខែ​ទី​១ នោះ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ថ្ងៃ​ទី​មួយ នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ដែល​ណុះហ៍​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ ណុះហ៍​បើក​ដំបូល​ទូក​ធំ ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 8:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទីប្រាំមួយរយ​នៃ​អាយុ​របស់​ណូអេ ក្នុង​ខែ​ទីពីរ ថ្ងៃ​ទី១៧ ក្នុង​ខែ​នោះ គឺ​នៅ​ថ្ងៃ​នោះ​ឯង ប្រភពទឹក​ទាំងអស់​នៃ​ទីជម្រៅ​ដ៏ធំ​បាន​ធ្លាយចេញមក ហើយ​បង្អួច​នៃ​មេឃ​ត្រូវបាន​បើក


ណូអេ​មាន​អាយុ​ប្រាំមួយរយ​ឆ្នាំ​ពេល​មាន​ទឹកជំនន់​លើ​ផែនដី​។


នៅ​ថ្ងៃ​ទី២៧ ខែ​ទីពីរ ផែនដី​បាន​ស្ងួត​ទាំងស្រុង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម