កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែមដែលនៅខាងនាយទន្លេយ័រដាន់
លោកុប្បត្តិ 50:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅយ៉ាកុបក៏ធ្វើសំរេចដល់គាត់ ដូចជាគាត់បានផ្តាំទុក ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់យ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនេះដែលកូនចៅរបស់លោកយ៉ាកុបបានធ្វើសម្រេចជូនលោក ដូចជាលោកបានផ្តាំទុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនៗរបស់លោកយ៉ាកុបនាំគ្នាធ្វើតាមបណ្ដាំរបស់ឪពុក អាល់គីតាប កូនៗរបស់យ៉ាកកូបនាំគ្នាធ្វើតាមបណ្តាំរបស់ឪពុក |
កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែមដែលនៅខាងនាយទន្លេយ័រដាន់
គឺពួកកូនចៅបានដឹកសពគាត់ ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចំការម៉ាក់ពេឡា ខាងមុខម៉ាមរេ ដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចំការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
គេដង្ហែសពលោកទៅឯស្រុកស៊ីគែមបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ