រួចមក អ័ដាមបានស្គាល់ប្រពន្ធម្តងទៀត ហើយនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា សេត ព្រោះនាងថា ព្រះទ្រង់បានប្រទានពូជ១ទៀតមកអញជំនួសអេបិល ដែលកាអ៊ីនបានសំឡាប់ទៅនោះ
លោកុប្បត្តិ 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស ព្រះគម្ពីរខ្មែរសាកល សេថរស់នៅបាន ១០៥ ឆ្នាំ គាត់ក៏បង្កើតអេណុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលសេតមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។ អាល់គីតាប ពេលសេថមានអាយុមួយរយប្រាំឆ្នាំ គាត់បង្កើតបានអេណុស។ |
រួចមក អ័ដាមបានស្គាល់ប្រពន្ធម្តងទៀត ហើយនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា សេត ព្រោះនាងថា ព្រះទ្រង់បានប្រទានពូជ១ទៀតមកអញជំនួសអេបិល ដែលកាអ៊ីនបានសំឡាប់ទៅនោះ
ឯសេត គាត់ក៏បង្កើតបានកូនប្រុស១ដែរ ដាក់ឈ្មោះថា អេណុស ហើយនៅជាន់នោះ គេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
រួចក្រោយគ្រាដែលបង្កើតអេណុសមក នោះគាត់រស់នៅបាន៨០៧ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ