ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 49:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ប្រជុំ​គ្នា​ស្តាប់​ចុះ ឱ​ពួក​កូន​យ៉ាកុប​អើយ ចូរ​ស្តាប់​អ៊ីស្រាអែល​ជា​ឪពុក​នៃ​ឯង​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​យ៉ាកុប​អើយ ចូរ​ផ្ដុំគ្នា​ស្ដាប់ ចូរ​ស្ដាប់​អ៊ីស្រាអែល​ឪពុក​របស់ពួកឯង​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ប្រជុំ​គ្នា​ស្តាប់ ឱ​ពួក​កូន​របស់​យ៉ាកុប​អើយ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​យ៉ាកុប​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់! ចូរ​ស្ដាប់​អ៊ីស្រា‌អែល​ជា​ឪពុក

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​យ៉ាកកូប​អើយ ចូរ​មក​ជួប​ជុំ​គ្នា ហើយ​ស្តាប់! ចូរ​ស្តាប់​អ៊ីស្រ‌អែល​ជា​ឪពុក

សូមមើលជំពូក



លោកុ‌ប្បត្តិ 49:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបេន​អើយ ឯង​ជា​កូន​ច្បង ជា​ឫទ្ធី​ហើយ​ជា​ដើម​កំឡាំង​របស់​អញ ឯង​មាន​កិត្តិយស មាន​ឥទ្ធិ‌ឫទ្ធិ​យ៉ាង​ឯក


កូន​ទាំង‌ឡាយ​អើយ ចូរ​មក​ស្តាប់​អញ​ចុះ អញ​នឹង​បង្រៀន​ឯង​រាល់​គ្នា ពី​សេចក្ដី​កោត‌ខ្លាច​ដល់ ព្រះ‌យេហូវ៉ា


តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់ អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ


ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល‌ងាយ​ម្តាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។


កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ


កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​អញ​ដែរ


កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ


កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ប្រមូល​អស់​ទាំង​បណ្តាំ​អញ​ទុក​នៅ​នឹង​ឯង​ចុះ


ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ​ដែល​ចេញ​ពី​មាត់​អញ​ចុះ


ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​អញ នោះ​មាន​ពរ​ហើយ


ចូរ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ទាំង​អស់ ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ​តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់​ពី​ការ​ទាំង​នេះ​ឬ អ្នក​១​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ គេ​នឹង​សំរេច​ដល់​ក្រុង​បាប៊ីឡូន តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ