លោកុប្បត្តិ 48:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយពាក្យថា មិនត្រូវទេ លោកឪពុកអើយ ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់លោកឪពុកលើក្បាលវាវិញ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់ពុកលើក្បាលវាឯណេះវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្ដាំលើក្បាលវាឯណេះវិញ»។ អាល់គីតាប យូសុះជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្តាំលើក្បាលវាឯណេះវិញ»។ |
រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ
ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា
កាលយ៉ូសែបឃើញថា ឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះគាត់មិនសុខចិត្តឡើយ ក៏ចាប់ដៃឪពុក ចង់លើកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាន៉ាសេវិញ
តែឪពុកមិនព្រមសោះ ក៏និយាយថា អញដឹងហើយ កូនអើយ អញដឹងហើយ វានឹងបានត្រឡប់ជាពួក១ដែរ ហើយនឹងបានធំផង ប៉ុន្តែ ប្អូននឹងបានធំជាង ពូជវានឹងត្រឡប់ទៅជានគរ១ដ៏ពោរពេញ
រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។
តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ
តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ
តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ