ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
លោកុប្បត្តិ 47:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរដីស្រុកអេស៊ីព្ទ ទុកជាច្បាប់ដរាបដល់សព្វថ្ងៃនេះថា ត្រូវថ្វាយ១ភាគក្នុង៥ទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះទេ ដែលមិនបានទៅជារបស់ផងផារ៉ោន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យ៉ូសែបបានតាំងសេចក្ដីនេះទាក់ទងនឹងដីធ្លីនៅអេហ្ស៊ីប ទុកជាបទបញ្ញត្តិរហូតដល់សព្វថ្ងៃនេះ គឺមួយភាគប្រាំជារបស់ផារ៉ោន។ មានតែដីធ្លីរបស់ពួកបូជាចារ្យប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរស្រុកអេស៊ីព្ទ ទុកជាច្បាប់រហូតដល់សព្វថ្ងៃនេះថា ត្រូវថ្វាយមួយភាគក្នុងប្រាំទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកថ្វាយព្រះចៅផារ៉ោន មានតែដីរបស់បូជាចារ្យប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។ អាល់គីតាប យូសុះបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកជូនស្តេចហ្វៀរ៉អ៊ូន មានតែដីរបស់អ៊ីមុាំប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ស្តេចហ្វៀរ៉អ៊ូន។ |
ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។
គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង
សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។
គេក៏ឆ្លើយថា លោកបានជួយសង្គ្រោះជីវិតយើងខ្ញុំហើយ សូមតែឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកចុះ នោះយើងខ្ញុំនឹងធ្វើជាបាវបំរើដល់ផារ៉ោន
មួយទៀត យើងបញ្ជាក់ដល់អ្នករាល់គ្នាថា ចំណែកពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ ពួកនេធីនិម នឹងពួកអ្នកបំរើ ក្នុងព្រះវិហារនៃព្រះនេះ នោះមិនត្រូវឲ្យទារសួយអាករ ពន្ធខ្លួន ឬពន្ធគយ ពីអ្នកទាំងនោះឡើយ
ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេនឹងត្រូវអាប់ឱនចុះ
ហើយផលពីដី១ភាគក្នុង១០ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសំរាប់ទ្រង់
ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
ត្រូវឲ្យឯងហូតយក១ភាគក្នុង១០ ពីផលដែលកើតពីស្រែចំការឯង រាល់តែឆ្នាំ ជាកុំខាន
កាលណាឯងបានថ្វាយ១ភាគក្នុង១០ ពីផលរបស់ឯងទាំងប៉ុន្មាន នៅឆ្នាំទី៣ គឺជាឆ្នាំដែលត្រូវថ្វាយ១ភាគក្នុង១០នោះរួចហើយ នោះត្រូវចែកឲ្យដល់ពួកលេវី នឹងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា ហើយនឹងពួកស្រីមេម៉ាយផង ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគចំអែតគ្រប់គ្រាន់ នៅក្នុងទីក្រុងឯងដែរ