ឯស្បៀងអាហារនោះ នឹងបានបំរុងទុកសំរាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។
លោកុប្បត្តិ 47:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ នឹងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។ ព្រះគម្ពីរខ្មែរសាកល តើឲ្យយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំឬ? សូមទិញយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំជាថ្នូរនឹងស្បៀងអាហារផង នោះយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំនឹងទៅជាទាសកររបស់ផារ៉ោន។ ដូច្នេះ សូមផ្ដល់គ្រាប់ពូជមក ដើម្បីឲ្យយើងខ្ញុំមានជីវិតរស់ផង កុំឲ្យយើងខ្ញុំស្លាប់ឡើយ នោះដីក៏មិនស្ងាត់ជ្រងំដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោកម្ចាស់ ព្រមទាំងដីរបស់យើងខ្ញុំផងដូច្នេះឬ? សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំ ព្រមទាំងដីរបស់យើងខ្ញុំនឹងនៅបម្រើផារ៉ោន។ សូមផ្ដល់ពូជមកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកម្ចាស់ឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមលោកម្ចាស់ទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ព្រះចៅផារ៉ោន ហើយដីធ្លីរបស់យើងខ្ញុំក៏ទៅជាកម្មសិទ្ធិរបស់ស្ដេចដែរ។ សូមលោកម្ចាស់ផ្ដល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្ដីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។ អាល់គីតាប មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខចៅហ្វាយឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមចៅហ្វាយទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន ហើយដីធ្លីរបស់យើងខ្ញុំ ក៏ទៅជាកម្មសិទ្ធិរបស់ស្តេចដែរ។ សូមចៅហ្វាយផ្តល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្តីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។ |
ឯស្បៀងអាហារនោះ នឹងបានបំរុងទុកសំរាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។
រួចកាលប្រាក់ស្រុកអេស៊ីព្ទ នឹងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី
ដល់ផុតពីឆ្នាំនោះទៅ ចូលមកឆ្នាំថ្មីទៀត នោះគេមកឯយ៉ូសែបអង្វរថា យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់សោតក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនយើងខ្ញុំនឹងដីរបស់យើងខ្ញុំប៉ុណ្ណោះ
យ៉ូសែបក៏ទិញដី នៅស្រុកអេស៊ីព្ទទាំងអស់ថ្វាយផារ៉ោន ដ្បិតពួកសាសន៍អេស៊ីព្ទគេលក់ស្រែចំការរៀងខ្លួនពីព្រោះគេអត់ជាខ្លាំង ស្រុកនោះក៏ទៅជារបស់ផងផារ៉ោនទាំងអស់
សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ
បណ្តាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ផ្តូរនឹងអាហារ សំរាប់ចំរើនកំឡាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ នឹងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ
ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ