Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:19 - ព្រះគម្ពីរខ្មែរសាកល

19 តើ​ឲ្យ​យើងខ្ញុំ​ត្រូវ​ស្លាប់​នៅចំពោះ​លោក ទាំង​យើងខ្ញុំ ទាំង​ដីធ្លី​របស់យើងខ្ញុំ​ឬ​? សូម​ទិញ​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​ជាថ្នូរនឹង​ស្បៀងអាហារ​ផង នោះ​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​នឹង​ទៅជា​ទាសករ​របស់​ផារ៉ោន​។ ដូច្នេះ សូម​ផ្ដល់​គ្រាប់ពូជ​មក ដើម្បីឲ្យ​យើងខ្ញុំ​មានជីវិតរស់​ផង កុំឲ្យ​យើងខ្ញុំ​ស្លាប់​ឡើយ នោះ​ដី​ក៏​មិន​ស្ងាត់ជ្រងំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក​ម្ចាស់ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​ផង​ដូច្នេះ​ឬ? សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​នឹង​នៅ​បម្រើ​ផារ៉ោន។ សូមផ្ដល់​ពូជ​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ម្ចាស់​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​លោក​ម្ចាស់​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី‌ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន ហើយ​ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ដែរ។ សូម​លោក​ម្ចាស់​ផ្ដល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្ដី​ស្លាប់ កុំ​ឲ្យ​ដី‌ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ នឹង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បំរើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​ចៅ‌ហ្វាយ​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី​ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​ចៅ‌ហ្វាយ​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី​ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ដី​ធ្លី​របស់​យើង​ខ្ញុំ ក៏​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដែរ។ សូម​ចៅ‌ហ្វាយ​ផ្តល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្តី​ស្លាប់ កុំ​ឲ្យ​ដី​ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្បៀងអាហារ​នោះ នឹង​ត្រូវ​បម្រុងទុក​ដើម្បី​ទឹកដី​នេះ សម្រាប់​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ដែល​នឹង​មក​ដល់​ដែនដី​អេហ្ស៊ីប ដើម្បីកុំឲ្យ​ទឹកដី​នេះ​វិនាស​ដោយសារតែ​ទុរ្ភិក្ស​ឡើយ”។


នៅពេល​ប្រាក់​ក្នុង​ដែនដី​អេហ្ស៊ីប និង​ដែនដី​កាណាន​អស់​ហើយ ជនជាតិអេហ្ស៊ីប​ទាំងអស់​ក៏​មក​ឯ​យ៉ូសែប និយាយថា​៖ “សូម​ឲ្យ​ស្បៀងអាហារ​ដល់​យើងខ្ញុំ​ផង​! តើ​យើងខ្ញុំ​ត្រូវ​ស្លាប់​នៅចំពោះ​លោក ដោយសារ​អស់​ប្រាក់​ឬ​?”។


កាល​ឆ្នាំ​នោះ​កន្លងផុតទៅ​ហើយ ពួកគេ​ក៏​មករក​គាត់​នៅ​ឆ្នាំ​បន្ទាប់ ហើយ​និយាយ​នឹង​គាត់​ថា​៖ “យើងខ្ញុំ​មិន​អាច​លាក់​ពី​លោកម្ចាស់​នៃយើងខ្ញុំ​បាន​ទេ​ថា យើងខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​ទៅជា​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ដែរ​។ គ្មានអ្វី​នៅសល់​នៅចំពោះ​លោកម្ចាស់​នៃយើងខ្ញុំ​ឡើយ ក្រៅពី​ខ្លួន​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​។


គឺយ៉ាងនេះឯង​ដែល​យ៉ូសែប​ទិញ​ទឹកដី​អេហ្ស៊ីប​ទាំងមូល​ថ្វាយ​ផារ៉ោន ដ្បិត​ជនជាតិអេហ្ស៊ីប​បាន​លក់​ស្រែចម្ការ​របស់គេ​រៀងៗខ្លួន ដោយព្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​ណាស់​ដល់​ពួកគេ ដូច្នេះ​ស្រុក​នោះ​បាន​ទៅជា​របស់​ផារ៉ោន​;


ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម