Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 គឺយ៉ាងនេះឯង​ដែល​យ៉ូសែប​ទិញ​ទឹកដី​អេហ្ស៊ីប​ទាំងមូល​ថ្វាយ​ផារ៉ោន ដ្បិត​ជនជាតិអេហ្ស៊ីប​បាន​លក់​ស្រែចម្ការ​របស់គេ​រៀងៗខ្លួន ដោយព្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​ណាស់​ដល់​ពួកគេ ដូច្នេះ​ស្រុក​នោះ​បាន​ទៅជា​របស់​ផារ៉ោន​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ លោក​យ៉ូសែប​បាន​ទិញ​ដីទាំង​អស់នៅ​ស្រុក​អេស៊ីព្ទ​ថ្វាយ​ផារ៉ោន ដ្បិត​សាសន៍​អេស៊ីព្ទ​សុទ្ធ​តែ​បាន​លក់​ស្រែ​ចម្ការ​របស់​គេ​រៀង​ៗ​ខ្លួន ព្រោះ​គេ​ជួប​នឹង​អំណត់​នោះ​ខ្លាំង​ណាស់ ហើយ​ស្រុក​នោះ​ក៏បាន​ទៅ​ជា​របស់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​យ៉ូសែប​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ថ្វាយ​ព្រះចៅ​ផារ៉ោន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យូសុះ​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ជូន​ស្តេច​ហ្វៀរ៉អ៊ូន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:20
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ នឹង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បំរើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។


ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម