នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ
លោកុប្បត្តិ 47:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបប្រមូលប្រាក់ដែលមាននៅស្រុកអេស៊ីព្ទ ហើយនៅស្រុកកាណានទាំងអស់ ជាដំឡៃនៃស្រូវដែលគេទិញនោះ ក៏បញ្ចូលទុកក្នុងឃ្លាំងរបស់ផារ៉ោន ព្រះគម្ពីរខ្មែរសាកល យ៉ូសែបបានប្រមូលប្រាក់ទាំងអស់ដែលរកបាននៅដែនដីអេហ្ស៊ីប និងដែនដីកាណាន ជាតម្លៃស្រូវដែលគេទិញ រួចយ៉ូសែបក៏នាំប្រាក់ទាំងនោះមកក្នុងដំណាក់របស់ផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបបានប្រមូលប្រាក់ទាំងប៉ុន្មានដែលមាននៅស្រុកអេស៊ីព្ទ និងនៅស្រុកកាណាន ជាតម្លៃស្រូវដែលគេទិញនោះ បញ្ចូលទៅក្នុងឃ្លាំងរបស់ផារ៉ោន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះចៅផារ៉ោន។ អាល់គីតាប យូសុះបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ |
នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ
គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី។
រួចកាលប្រាក់ស្រុកអេស៊ីព្ទ នឹងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី
ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្តាជននឹងប្រទេចផ្តាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលក់ឲ្យវិញ។
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ