គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
លោកុប្បត្តិ 46:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបចាត់យូដាឲ្យទៅខាងមុខ ទៅឯយ៉ូសែប ដើម្បីនាំមុខគាត់ទៅកូសែន រួចពួកគេក៏ទៅដល់ស្រុកកូសែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែល បានចាត់យូដាឲ្យទៅមុន ទៅជួបលោកយ៉ូសែប ដើម្បីសួរផ្លូវដែលត្រូវនាំលោកចូលទៅក្នុងស្រុកកូសែន។ កាលគេចូលមកដល់ស្រុកកូសែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានចាត់លោកយូដាឲ្យទៅតំបន់កូសែនមុនលោក។ ពេលក្រុមគ្រួសាររបស់លោកយ៉ាកុបទៅដល់តំបន់កូសែន អាល់គីតាប យ៉ាកកូបបានចាត់យូដា ឲ្យទៅតំបន់កូសែនមុនគាត់។ ពេលក្រុមគ្រួសាររបស់យ៉ាកកូបទៅដល់តំបន់កូសែន |
គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់
លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក នឹងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង
នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។
យ៉ូសែបក៏ចូលទៅគាល់ផារ៉ោនទូលថា ឪពុក នឹងបងប្អូនទូលបង្គំបានចេញពីស្រុកកាណានមកហើយ ព្រមទាំងនាំយកហ្វូងចៀមហ្វូងគោ នឹងរបស់ទ្រព្យទាំងអស់មកផង មើល គេនៅឯស្រុកកូសែនឯណោះ
យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង