Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 រីឯ​ពួក​កូនប្រុស​របស់​យ៉ូសែប​ដែល​កើតមក​ដល់​គាត់​នៅ​អេហ្ស៊ីប មាន ២ នាក់​។ ដូច្នេះ ចំនួន​សរុប​នៃ​មនុស្សពី​អ្នកផ្ទះ​របស់​យ៉ាកុប​ដែល​ទៅ​អេហ្ស៊ីប​នោះ មាន ៧០ នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 កូន​របស់​លោក​យ៉ូសែប ដែល​លោក​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ មាន​ពីរ​នាក់។ សរុប​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​អស់​មាន​ចិតសិប​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​យូសុះ ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យ៉ាកុប​គាត់​និយាយ​នឹង​ស៊ីម្មាន​ហើយ​នឹង​លេវី​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អញ​ថប់​ព្រួយ​ណាស់ ដោយ​សំអុយ​ឈ្មោះ​អញ​នៅ​កណ្តាល​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​អញ​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​អញ នោះ​ទាំង​អញ នឹង​ពួក​គ្រួ​អញ នឹង​ត្រូវ​វិនាស​ទាំង​អស់​ទៅ


នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន


ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​មក​ទាំង​ប៉ុន្មាន នោះ​មាន​ចំនួន​៧០​នាក់ ឯ​យ៉ូសែប​លោក​បាន​នៅ​ស្រុក​អេស៊ីព្ទ​ហើយ


ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង នឹង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ថ្វាយ‌បង្គំ​ពី​ចំងាយ


រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក


ពួក​ឰយុកោ​ឯង​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​៧០​នាក់​ទេ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ពួក​ឯង ឲ្យ​មាន​គ្នា​សន្ធឹក ដូច​ជា​ផ្កាយ​លើ​មេឃ​វិញ។


រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ឰយុកោ​ទូលបង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម