លោកុប្បត្តិ 31:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 គឺយ៉ាងនេះឯងដែលយ៉ាកុបបានរត់គេចជាមួយអ្វីៗទាំងអស់ដែលគាត់មាន។ គាត់ក៏ក្រោកឡើងឆ្លងទន្លេធំតម្រង់ឆ្ពោះទៅតំបន់ភ្នំកាឡាត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 លោកបានរត់ចេញទៅ ទាំងនាំយករបស់ទាំងអស់ដែលលោកមានទៅជាមួយ ក៏ឆ្លងកាត់ទន្លេអ៊ើប្រាត តម្រង់ឆ្ពោះមុខទៅឯស្រុកភ្នំកាឡាត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 លោកបានរត់ចេញទៅ ដោយនាំយកអ្វីៗទាំងអស់ដែលលោកមានទៅជាមួយផង។ លោកបានឆ្លងកាត់ទន្លេអឺប្រាត តម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំកាឡាដ។ សូមមើលជំពូកអាល់គីតាប21 គាត់បានរត់ចេញទៅ ដោយនាំយកអ្វីៗទាំងអស់ដែលគាត់មាន ទៅជាមួយផង។ គាត់បានឆ្លងកាត់ទន្លេអឺប្រាត តម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំកាឡាដ។ សូមមើលជំពូក |
គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ