ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​កូនចៅ​របស់​ស៊ីលផា​ដែល​ឡាបាន់​បាន​ឲ្យ​នាង​ទៅ​លេអា​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន ១៦ នាក់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(អ្នក​ទាំង​នេះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យលោក​យ៉ាកុប គឺ​ទាំង​អស់​មាន​ដប់​ប្រាំមួយ​នាក់)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ ជា​កូន​របស់​ស៊ីលផា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា


កូន​របស់​នាង​ស៊ីលផា​ជា​បាវ​ស្រី​លេអា នោះ​គឺ​កាឌ់​១ នឹង​អេស៊ើរ​១ នោះ​ជា​កូន​ប្រុស​របស់​យ៉ាកុប​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ឡើង​ឲ្យ​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម។


ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា នឹង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ នឹង​ម៉ាលគាល


ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប នឹង​បេន‌យ៉ាមីន


ដាន់​១ ណែប‌ថាលី​១ កាឌ់​១ នឹង​អេស៊ើរ​១