យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត
លោកុប្បត្តិ 44:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ ព្រះគម្ពីរខ្មែរសាកល ឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោក បាននិយាយនឹងយើងខ្ញុំថា: ‘ពួកឯងដឹងហើយថា ប្រពន្ធរបស់យើងបានបង្កើតកូនប្រុសពីរនាក់ឲ្យយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។ អាល់គីតាប ឪពុករបស់យើងខ្ញុំនិយាយមកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុក មានកូនប្រុសតែពីរនាក់ទេ។ |
យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត
តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។
តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង