លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង
លោកុប្បត្តិ 44:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ ព្រះគម្ពីរខ្មែរសាកល លោកម្ចាស់នៃខ្ញុំបានសួរពួកបាវបម្រើរបស់លោកថា: ‘តើពួកឯងមានឪពុក ឬប្អូនប្រុសឬទេ?’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា "តើអ្នករាល់គ្នាមានឪពុក ឬមានប្អូនឬទេ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” អាល់គីតាប ចៅហ្វាយបានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” |
លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង
គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ នឹងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ
នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់