លោកុប្បត្តិ 44:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 យូដាគាត់ក៏ចូលទៅជិតអង្វរយ៉ូសែបថា ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមបើកឲ្យខ្ញុំប្របាទជាបាវលោកជំរាបជូនលោកស្តាប់១ម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទជាអ្នកបំរើលោកឡើយ ពីព្រោះលោកក៏ដូចជាផារ៉ោនហើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 យូដាក៏ចូលទៅជិតយ៉ូសែប ហើយនិយាយថា៖ “ឱលោកម្ចាស់នៃខ្ញុំអើយ! សូមឲ្យបាវបម្រើរបស់លោកនិយាយពាក្យមួយម៉ាត់នឹងត្រចៀករបស់លោកម្ចាស់នៃខ្ញុំផង ហើយសូមកុំឲ្យកំហឹងរបស់លោកម្ចាស់ឆេះឡើងទាស់នឹងបាវបម្រើរបស់លោកឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពេលនោះ យូដាចូលទៅជិតលោកយ៉ូសែប អង្វរថា៖ «ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមអនុញ្ញាតឲ្យខ្ញុំប្របាទជាបាវបម្រើរបស់លោក ជម្រាបជូនលោកម្ចាស់ស្តាប់មួយម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពេលនោះ លោកយូដាខិតចូលទៅជិតលោកយ៉ូសែបអង្វរថា៖ «លោកម្ចាស់អើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំប្របាទជម្រាបជូនលោកម្ចាស់ស្ដាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់មានអំណាចស្មើនឹងព្រះចៅផារ៉ោនដែរ។ សូមមើលជំពូកអាល់គីតាប18 ពេលនោះ យូដាខិតចូលទៅជិតយូសុះអង្វរថា៖ «ចៅហ្វាយអើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំជម្រាបជូនចៅហ្វាយស្តាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំឡើយ ដ្បិតចៅហ្វាយមានអំណាចស្មើនឹងស្តេចហ្វៀរ៉អ៊ូនដែរ។ សូមមើលជំពូក |
ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន
បណ្តាជនទាំងឡាយ នឹងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាច ដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សំឡាប់ នោះក៏សំឡាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទំលាក់ចុះ នោះក៏ទំលាក់ទៅ