ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 40:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ូសែប​ក៏​ស្រាយ​ដូច្នេះ​ថា សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ ចំណែក​ខ្នែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​និយាយ​នឹង​គាត់​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: មែក​បី គឺ​បី​ថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ មែក​បី គឺ​បី​ថ្ងៃ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។

សូមមើលជំពូក

អាល់គីតាប

យូសុះ​និយាយ​ទៅ​គាត់​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 40:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពែង​របស់​ផារ៉ោន​ក៏​នៅ​ក្នុង​ដៃ​ខ្ញុំ នោះ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន យក​ទៅ​ថ្វាយ​ដល់​ព្រះ‌ហស្ត​ទ្រង់


នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ទាំង​តាំង​ឲ្យ​ធ្វើ​ក្នុង​ដំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​ទ្រង់​ទៀត ដូច​លោក​ធ្លាប់​ធ្វើ​ពី​កាល​នៅ​បំរើ​ថ្វាយ​ពែង​ទ្រង់​ពី​ដើម


យ៉ូសែប​ស្រាយ​ថា សប្តិ​នេះ​មាន​ន័យ​ដូច្នេះ ឯ​កញ្ច្រែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ


នៅ​ទី​នោះ មាន​មនុស្ស​កំឡោះ​សាសន៍​ហេព្រើរ​ម្នាក់ ជា​បាវ​របស់​មេ​ក្រុម​រក្សា​ទ្រង់ បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​ដល់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ឲ្យ​យើង​ខ្ញុំ​តាម​សប្តិ​រៀង​រាល់​ខ្លួន


គឺ​សេចក្ដី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ទូល​ដល់​ទ្រង់​ព្រះ‌ករុណា​ថា សេចក្ដី​ដែល​ព្រះ​រៀប​នឹង​ធ្វើ នោះ​ទ្រង់​បាន​សំដែង​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ហើយ


យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។


គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ


ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹង‌វិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ


ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ី‌ណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បំរើ​ជា​មួយ​នឹង​កូន​ចៅ​ផង


គូ‌កន​គេ​ក៏​ឆ្លើយ​ឡើង​ថា នោះ​មិន​គឺ​ជា​អ្វី​ទេ គឺ​ជា​ដាវ​របស់​គេឌាន​ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រាអែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​យើង​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។