Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គឺ​សេចក្ដី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ទូល​ដល់​ទ្រង់​ព្រះ‌ករុណា​ថា សេចក្ដី​ដែល​ព្រះ​រៀប​នឹង​ធ្វើ នោះ​ទ្រង់​បាន​សំដែង​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 “គឺ​សេចក្ដី​នេះ​ឯង​ដែល​ខ្ញុំព្រះបាទ​បាន​ទូល​ផារ៉ោន​ថា ព្រះ​បាន​ឲ្យ​ផារ៉ោន​ទត​ឃើញ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 សេចក្ដី​នេះ​ហើយ​ទូល‌បង្គំ​បាន​ទូល​ថ្វាយ​ព្រះ‌ករុណា គឺ​ព្រះ​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បពិត្រ​ព្រះចៅ​ផារ៉ោន ទូលបង្គំ​ទើប​នឹង​ទូល​ព្រះ‌ករុណា​ស្រាប់​ហើយ ថា​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 សូម​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន ខ្ញុំ​ទើប​នឹង​ជម្រាប​រួច​ហើយ​ថា អុលឡោះ​បាន​បង្ហាញ​ឲ្យ​ស្តេច​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​អុលឡោះ​បំរុង​នឹង​ធ្វើ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យ៉ូសែប​ក៏​ស្រាយ​ដូច្នេះ​ថា សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ ចំណែក​ខ្នែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ


យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា ការ​នោះ​មិន​ស្រេច​លើ​ទូលបង្គំ​ទេ គឺ​ព្រះ​នឹង​ឆ្លើយ​មក​ទ្រង់​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ


យ៉ូសែប​គាត់​ទូល​ទៅ​ផារ៉ោន​ថា ឯ​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា នោះ​តែ​១​ទេ ព្រះ​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​រៀប​នឹង​ធ្វើ


ហើយ​ដែល​ព្រះ‌ករុណា​បាន​ទ្រង់​សុបិន​ឃើញ​២​ដង នោះ​គឺ​ដោយ​ព្រោះ​ព្រះ​បាន​សំរេច​ការ​នោះ ហើយ​ក៏​ប្រញាប់​នឹង​ធ្វើ​ដែរ។


គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម