នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
លោកុប្បត្តិ 36:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដំណវង្ស តពីអេសាវជាឰយុកោពួកសាសន៍អេដំម នៅក្នុងស្រុកភ្នំសៀរ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់អេសាវដូនតារបស់ជនជាតិអេដំនៅតំបន់ភ្នំសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់លោកអេសាវ ជាបុព្វបុរសរបស់ពួកសាសន៍អេដុម នៅស្រុកភ្នំសៀរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់អេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ |
នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ
នេះជាឈ្មោះនៃពួកកូនចៅអេសាវ គឺអេលីផាសជាកូនអ័ដាប្រពន្ធអេសាវ នឹងរេហួលជាកូនបាសម៉ាតប្រពន្ធអេសាវ
ម៉ាកឌាល១ នឹងអ៊ីរ៉ាម១ នោះជាពួកមេរបស់សាសន៍អេដំម តាមទីលំនៅគេ នៅក្នុងស្រុកជាកេរអាកររបស់គេ គឺអេសាវនេះជាឰយុកោនៃពួកសាសន៍អេដំម។
ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា នឹងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ
នេះជាការជាក់ស្តែងរបស់អូបាឌា។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរសាសន៍អេដំមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ
កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរទុកជាកេរ្តិ៍អាករដល់អេសាវហើយ
រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប នឹងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប នឹងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ