ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
លោកុប្បត្តិ 36:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវ នោះគឺជាអេដំម។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អេសាវក៏តាំងលំនៅតាមតំបន់ភ្នំសៀរ (អេសាវគឺអេដំ)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអេសាវតាំងទីលំនៅនៅស្រុកភ្នំសៀរ (អេសាវ គឺអេដុម)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ អាល់គីតាប អេសាវរស់នៅតាមតំបន់ភ្នំសៀរ។ អេសាវក៏មានឈ្មោះថា អេដុមដែរ។ |
ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដំមវិញ
ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ
ម៉ាកឌាល១ នឹងអ៊ីរ៉ាម១ នោះជាពួកមេរបស់សាសន៍អេដំម តាមទីលំនៅគេ នៅក្នុងស្រុកជាកេរអាកររបស់គេ គឺអេសាវនេះជាឰយុកោនៃពួកសាសន៍អេដំម។
ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា នឹងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ
ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ នឹងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញ ពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ដ្បិតពួកកូនចៅអាំម៉ូន នឹងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
មួយទៀត ពួកយូដាទាំងប៉ុន្មានដែលនៅស្រុកម៉ូអាប់ នឹងនៅកណ្តាលពួកកូនចៅអាំម៉ូន ហើយនៅស្រុកអេដំម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យសល់នៅ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាមដែលជាកូនសាផាន ឲ្យត្រួតត្រាលើគេ
នេះជាការជាក់ស្តែងរបស់អូបាឌា។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរសាសន៍អេដំមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ
ម្នាលឯងដែលអាស្រ័យនៅក្នុងក្រហែងថ្ម ដែលមានទីលំនៅយ៉ាងខ្ពស់ ហើយក៏គិតក្នុងចិត្តថា តើអ្នកណាអាចនឹងនាំអញចុះដល់ដីបាន សេចក្ដីអំនួតនៅក្នុងចិត្តឯង បានបញ្ឆោតឯងហើយ
តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន
ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ
ហើយបង្គាប់ដល់ពួកបណ្តាជនថា ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ ជាបងប្អូននៃឯង ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចឯង ដូច្នេះចូរប្រុងប្រយ័តខ្លួនឲ្យមែនទែន
កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរទុកជាកេរ្តិ៍អាករដល់អេសាវហើយ
រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប នឹងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប នឹងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ
រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប