នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
លោកុប្បត្តិ 36:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងអ័ហូលីបាម៉ាក៏បង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេ នោះជាកូនរបស់អេសាវដែលបានកើតឡើងដល់គាត់នៅស្រុកកាណាន ព្រះគម្ពីរខ្មែរសាកល រីឯអ័ហូលីបាម៉ាបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ា។ អ្នកទាំងនេះហើយ ជាកូនប្រុសរបស់អេសាវដែលកើតមកដល់គាត់នៅដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងអ័ហូលីបាម៉ាបង្កើតយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។ អាល់គីតាប ហើយអហូលីបាម៉ា បង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះ ជាកូនរបស់អេសាវ ដែលកើតនៅស្រុកកាណាន។ |
នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។
នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនឹងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ
រួចអេសាវគាត់នាំប្រពន្ធ នឹងកូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងពួកអ្នកនៅផ្ទះគាត់ទាំងអស់ នឹងហ្វូងសត្វ ហើយនឹងរបស់ទ្រព្យទាំងប៉ុន្មានដែលគាត់បានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីយ៉ាកុបជាប្អូន