ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អេសាវ​គាត់​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​អ័ដា ជា​កូន​អេឡូន សាសន៍​ហេត ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​សាសន៍​ហេវី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អេសាវ​បាន​យក​ប្រពន្ធ​ពី​ស្រី​កាណាន គឺ​អ័ដា​កូនស្រី​របស់​អេឡូន​ជនជាតិហេត និង​អ័ហូលីបាម៉ា​ដែលជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​ជនជាតិហេវី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត នាង​អហូលី‌បាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន‌ជាតិ​ហេវី

សូមមើលជំពូក

អាល់គីតាប

អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន មក​ធ្វើ​ជា​ភរិយា គឺ​មាន​អដា ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត អហូលី‌បាម៉ា ជា​កូន​របស់​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​ស៊ីបៀន ជន‌ជាតិ​ហេវី

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​រេបិកា​និយាយ​ទៅ​អ៊ីសាក​ថា ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ​បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត។


នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ាអែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ាអែល ចៅ​អ័ប្រា‌ហាំ​មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។


ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ​ឲ្យ​អេសាវ។


នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន


នេះ​ជា​កូន​ចៅ​អ័ន៉ា នឹង​ឌីសុន នឹង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា


នឹង​បាសម៉ាត​ជា​កូន​អ៊ីស‌ម៉ាអែល ហើយ​ជា​ប្អូន​នេបា‌យ៉ូត


នោះ​គាត់​និយាយ​ថា កាណាន​ត្រូវ​បណ្តាសា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​ពួក​បាវ​របស់​បង​ប្អូន​វា