ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដំមវិញ
លោកុប្បត្តិ 36:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនចៅអេសាវ ហើយជាមេគេទាំងអស់ ឯអេសាវ គឺជាអេដំម។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះហើយ ជាកូនចៅរបស់អេសាវ (អេសាវគឺអេដំ) និងជាមេដឹកនាំរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ (គឺអេដុម) ហើយទាំងនេះជាពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អេសាវ ហើយជាមេកន្ទ្រាញ។ អេសាវក៏មានឈ្មោះថាអេដុមដែរ។ |
ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដំមវិញ
នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនឹងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ
រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប