រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះយ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
លោកុប្បត្តិ 34:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានបន្ទូលនឹងយ៉ាកុប ព្រះគម្ពីរខ្មែរសាកល រីឯហេម័រឪពុករបស់ស៊ីគែមក៏មករកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកហាម៉ោរជាឪពុករបស់ស៊ីគែម ក៏បានមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ អាល់គីតាប ហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបយ៉ាកកូប ដើម្បីនិយាយជាមួយគាត់។ |
រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះយ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ
កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែមជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី